Connecting...

Banner Default Image

Things To Do On Payday To Manage Your Money Better

Back to Blogs
Things To Do On Payday To Manage Money Better

Things To Do On Payday To Manage Your Money Better

(Khmer below)

Payday is the most anticipated day of the month for employees after long days of work. Here are five useful tips to help you get the most out of your paycheck without spending extra money on payday.

1. Set aside money to save first, when you get your salary.

As soon as you get paid, check your payslip and remove a certain amount of savings. Then you should divide the remaining amount into a variety of expenses.

2. Pay off any debt, bills, and create an emergency fund.

Once you get paid, pay your debt first. Also, set aside funds for monthly bills and installment payments.

3. Shop with a list to reduce unnecessary expenses.

As soon as you have a little more money in your hand, you want to buy everything you see and end up purchasing all sorts of unnecessary items. So making a shopping list can help you avoid wasting your money on unnecessary goods.

4. Use the monthly expenses tracker.

Expense tracking is an important part of creating a budget for your saving

goals. Make a habit of keeping a daily record of your remaining cash by tracking outgoing expenses.

5. Treat yourself.

Payday is that day when you realize that all of your hard work and grinding has paid off. Treat yourself to a nice meal and wrap it up with your favourite dessert.

ថ្ងៃបើកប្រាក់ខែ គឺជាថ្ងៃដែលបុគ្គលិកទាំងអស់រំពឹងរង់ចាំជាងគេក្នុងមួយខែៗ បន្ទាប់ ពីការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តជាយូរ។ ទាំងនេះ គឺជាវិធីសាស្ត្រ ដែលមានប្រយោជន៍បំផុត ៥យ៉ាងដែលអ្នកគួរធ្វើ ដោយមិនឱ្យលទ្ធផលដែលចេញពីញើសឈាមរបស់អ្នកត្រូវខាតបង់។

1. រក្សាទុកថវិកាមួយចំនួនដោយឡែក គឺជារឿងដំបូងដែលអ្នកត្រូវធ្វើ។

រក្សាទុកចំនួនថវិកាដែលអ្នកគួរសន្សំសិន ហើយថវិកាទាំងប៉ុន្មានទៀត អ្នកអាចបែងចែកចំណាយទៅលើផ្នែកផ្សេងទៀត ដែលជាតួនាទីរបស់អ្នកដែលត្រូវចំណាយលើ។

2. ការសងបំណុល វិក័យប័ត្រ ហើយបង្កើតថវិកាលើការចាយវាយបន្ទាន់។

ធ្វើការសងបំណុលជាមុន ហើយរក្សាថវិកាផ្សេងទៀតសម្រាប់វិក័យប័ត្យដែលត្រូវបង់ ប្រចាំខែ រួមទាំងការទូទាត់បង់រំលោះ។ ម្យ៉ាងទៀត ដាច់ខាតត្រូវសន្សំប្រាក់ដោយឡែក ទៅលើការចាយវាយបន្ទាន់។

3. ត្រូវបង្កើតបញ្ជី​ទិញទំនិញ ដើម្បីជៀសវាងការទិញអ្វីដែលមិនចាំបាច់។

នៅពេលយើងមានថវិកាក្នុងដៃទោះតិចឬច្រើនក្ដី យើងតែងចង់ទិញអ្វីយើងឃើញ ហើយចុងក្រោយគឺការចំណាយទៅលើអ្វីដែលមិនចាំបាច់។ ដូច្នេះ ការធ្វើបញ្ជី​ទិញទំនិញ ពិតជាជួយអ្នកបានច្រើនលើការជៀសវាងការទិញអ្វីដែលមិនចាំបាច់។

4. ប្រើកម្មវិធីតាមដានការចំណាយប្រចាំខែ។

ការតាមដានលើការចំណាយប្រចាំខែ រួមចំណែកយ៉ាងសំខាន់ក្នុងការជួយលោកអ្នកឆ្ពោះទៅរកគោលដៅសន្សំដែលអ្នកមាន។ ព្យាយាមបង្កើតទម្លាប់មួយឱ្យខ្លួនឯង លើការរក្សាកំណត់ត្រាប្រចាំថ្ងៃនៃសាច់ប្រាក់ដែលនៅសល់ ក្រោយពេលចំណាយចេញ។

5. ការឱ្យកាដូដល់ខ្លួនឯង។

ថ្ងៃបើកប្រាក់ខែ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់ ដូច្នេះធ្វើការ ផ្តល់ជាអំណោយមួយដល់ខ្លួនឯង ទទួលទានមុខម្ហូបឆ្ងាញ់ៗ ចំណាយលើអ្វីដែលអ្នក ចង់ធ្វើ ដែលបានរង់ចាំយូរមកហើយ។