Connecting...

Banner Default Image

Things To Keep In Mind When Writing A CV (Curriculum Vitae)

Back to Blogs
Things To Keep In Mind When Writing A Cv Curriculum Vitae (1)

Things To Keep In Mind When Writing A CV (Curriculum Vitae)

(Khmer below)

When applying for a job, it is critical to make a good first impression since your CV represents you. So to get a strong first impression, it would be a mistake to say, "It's just a CV, I'll write down all I have done up to now." That is not good enough. You have to be able to present your CV in an organized format so that the reader can easily catch the points. So, for this week, here are some pointers to consider when creating a CV.

Spelling and Grammatical Errors

The majority of resumes and CVs are written in English. Misspellings are possible while writing like this. Grammar positions are often misaligned. When you make a mistake like this, you may realize that it isn't your language, but you may be regarded as someone who doesn’t pay attention to the details and is unreliable.

Prioritizing responsibilities over accomplishments

Be sure to include the achievements of your successful campaigns, procedures, sales records, and Employee of the Month/Year.

Adding incorrect information

You need to ensure that your personal information and dates are accurate. Especially, you will have no chance of being contacted, if you enter the wrong contact information. So update your CV as soon as your contact information changes. Also, your email address should not be unprofessional or inappropriate.

Unclear CV Format

Creative resumes are a great way to show off your design skills. However, as long as you are not in the design field, your CV format does not need to be flashy. It is better if you can clearly present the reader with your background experience, skills, and so on.

CV (ប្រវត្តិរូបសង្ខេប) តំណាងឱ្យបេក្ខជនដាក់ពាក្យ ហើយក៏ជាអ្វីដែលនិយោជកបានទទួលព័ត៌មាន ដែលទាក់ទងនឹងយើងមុនគេដែរ ដូចនេះវាជារឿងសំខាន់ណាស់ក្នុងការធ្វើឱ្យព័ត៌មានដែលមានក្នុងCV គួរឱ្យចាប់អារម្មណ៍។ ការគិតថា "វាគ្រាន់ជា CV សរសេរតែអ្វីដែលយើងធ្វើទៅបានហើយ" គឺជាកំហុសមួយដ៏ធ្ងន់ ហើយវាមិនទាន់ គ្រប់គ្រាន់ទេ។ យើងត្រូវចេះរៀបចំចំណុចសំខាន់នៃពត៌មានឱ្យបានល្អ ហើយច្បាស់លាស់ ដើម្បីឱ្យអ្នកអានឆាប់ចាប់បាននូវចំណុចសំខាន់។ ទាំងនេះ សុទ្ធសឹងជា ចំណុច សំខាន់មួយចំនួន ដែលអ្នកគួរពិចារណាអំឡុងពេលសរសេរក្នុងCV។

កំហុសអក្ខរាវិរុទ្ធ និងវេយ្យាករណ៍

ភាគច្រើន យើងសរសេរ CV (ប្រវត្តិរូបសង្ខេប) ជាភាសាអង់គ្លេស ដូច្នេះការសរសេរខុសអាចកើតមានគ្រប់ពេល ពិសេសគីវេយ្យាករណ៍។ ពេលដែលមានកំហុសក្នុងការ សរសេរ យើងអាចគ្រាន់តែគិតថានេះមិនមែនជាភាសារដីមរបស់យើង កំហុសអាចកើតមាន ប៉ុន្តែសម្រាប់អ្នកដែលទទួលបានCV របស់យើងអាចគិតថាយើងជាមនុស្ស មិនសូវល្អិតល្អន់ និងយកចិត្តទុកដាក់។

ការយកទំនួលខុសត្រូវជាអាទិភាព ជាជាងសមិទ្ធិផល

ត្រូវចងចាំក្នុងការរៀបរាប់អំពីសមិទ្ធិផលក្នុងការប្រតិបត្តិការងាររបស់អ្នក នីតិវិធី កំណត់ត្រាលក់ និងនិយោជិតប្រចាំខែ/ឆ្នាំនៃភាពជោគជ័យរបស់អ្នក។

បន្ថែមព័ត៌មានមិនត្រឹមត្រូវ

ត្រូវប្រាកដថា ព័ត៌មាននិងថ្ងៃខែដែលអ្នកដាក់បញ្ចូលក្នុងCV គឺត្រឹមត្រូវ ពិសេសគឺនៅពេលដែលលេខទូរស័ព្ទទំនាក់ទំនងរបស់អ្នកត្រូវបានផ្លាស់ប្ដូរ អ្នកអាចនឹងបាត់បង់ឱកាសគ្រប់ពេល ប្រសិនបើអ្នកភ្លេចកែប្រែវានៅក្នុងCV។ មួយវិញទៀត អាសយដ្ឋានអ៊ីមែលរបស់អ្នកត្រូវសមរម្យ ហើយមានភាពវិជ្ជាជីវៈសមជាបុគ្គលដែលស្ថិតក្នុងវ័យធ្វើការ។

ទម្រង់ CV មិនច្បាស់លាស់

ប្រវត្តិរូបសង្ខេបប្រកបដោយភាពច្នៃប្រឌិត ក៏បង្ហាញពីស្នាដៃឌីហ្សាញរបស់អ្នកដូចគ្នា ប្រសិនអ្នកស្ថិតក្នុងផ្នែកឌីហ្សាញ។ ទោះយ៉ាងណា អ្នកក៏ត្រូវចេះកែច្នៃCV អ្នកឱ្យមានរបៀប ព័ត៌មានច្បាស់លាស់ ដើម្បីឱ្យអ្នកអានទទួលអារម្មណ៍បានថាអ្នកជាបេក្ខជនដែលល្អ មានការសរសេរបង្ហាញច្បាស់លាស់អំពីបទពិសោធន៍ការងារ ជំនាញ ទំនួលខុសត្រូវការងារ និងព័ត៌មានដែលពាក់ព័ន្ធផ្សេងទៀត។